Man Utd កំពុងចចារជាមួយ Sporting Lisbon ដើម្បីទិញយកខ្សែបម្រើ Bruno Fernandes - 365 Cambo News

ព័ត៌មានថ្មីៗ

Tuesday, January 14, 2020

Man Utd កំពុងចចារជាមួយ Sporting Lisbon ដើម្បីទិញយកខ្សែបម្រើ Bruno Fernandes

ក្រុមបិសាចក្រហម Manchester United និង Sporting Lisbon បានជួបពិភាក្សាទល់មុខគ្នាជុំវិញការផ្ទេរកីឡាករ Bruno Fernandes ដែលមានតម្លៃខ្លួន ៦០ លានផោន។


Fernandes វ័យ ២៥ ឆ្នាំ បានស៊ុតចំនួន ២គ្រាប់ជួយអោយក្រុម Sporting យកឈ្នះ Vitoria Setubal ៣-១ ក្នុងការប្រកួតដណ្ដើមជើងឯកកំពូលនៃលីគកំពូលព័រទុយហ្គាល់កាលពីថ្ងៃសៅរ៍។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះមានបំណង់ចង់ចូលរួមជាមួយក្លឹប Man Utd ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងរវាងក្លឹបទាំងពីរជុំវិញតម្លៃខ្លួនរបស់គេនៅឡើយទេ។ អ្នកចាត់ការទូទៅរបស់ក្រុម United លោក Ole Gunnar Solskjaer និងជំនួយការរបស់គាត់ Mike Phelan បានមកមើលការប្រកួតរបស់កីឡាករ Fernandes ក្នុងជំនួបរវាង Sporting និង FC Porto កាលពីថ្ងៃទី ៥ ខែមករា នេះ។

លោក Solskjaer បានបដិសេធមិននិយាយជាសាធារណៈអំពី Fernandes និងបានទទូចថាក្លិបនឹងចុះហត្ថលេខាលើគោលដៅរយៈពេលវែងតែប៉ុណ្ណោះនៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករា បើទោះបីជាខ្សែបម្រើ Paul Pogba និង Scott McTominay កំពុងតែញ៉ាំញ៉ីដោយរបួសក៏ដោយ។ ទោះយ៉ាងណាក៏ដោយគេមើលឃើញថាក្លឹប Manchester United កំពុងផ្តោតអាទិភាពខ្អស់ដើម្បីពង្រឹងប្រព័ន្ធបម្រើរបស់ខ្លួន។

បច្ចុប្បន្នក្រុមរបស់លោក Solskjaer កំពុងឈរនៅលេខ ៥ ក្នុងតារាង Premier League ដោយតាមពីក្រោយក្រុមលេខ ៤ Chelsea ចំនួន ៥ ពិន្ទុ និងកំពុងព្យាយាមប្រជែងកៅអីដើម្បីបានលេងនៅក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។

ប្រភពពី៖ BBC Sport
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: