Barcelona ជាក្រុមដែររកចំណូលបានច្រើនជាងគេបង្អស់ក្នុងរដូវកាល ២០១៨/២០១៩ - 365 Cambo News

ព័ត៌មានថ្មីៗ

Tuesday, January 14, 2020

Barcelona ជាក្រុមដែររកចំណូលបានច្រើនជាងគេបង្អស់ក្នុងរដូវកាល ២០១៨/២០១៩

ការសិក្សាមួយបានរកឃើញថាបា Barcelona រកចំណូលបានច្រើនជាងក្លឹបដទៃទៀតនៅអឺរ៉ុបជាលើកដំបូងកាលពីរដូវកាលមុន។


ក្លឹបយក្សនៅអេស្ប៉ាញមួយនេះបានរកប្រាក់ចំណូល ៧៤១,១ លានផោនក្នុងរដូវកាល ២០១៨-១៩ ខណៈពេលដែលក្រុមអធិរាជស Real Madrid បានធ្លាក់មកលេខ ២ ដែលមានចំណូលសរុប ៦៦៧.៥ លានផោន និងក្រុមលេខ ៣ បានទៅលើ Manchester United ទទួលបាន ៦២៧.១ លានផោន នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Deloitte's Football Money League ។

ខាងក្រោមនេះគឺក្រុមចំនួន ២០ ដែលរកចំណូលបានច្រើនជាងគេកាលពីរដូចកាល ២០១៨-១៩ៈ


ហេតុអ្វីបានជា Barcelona អាចរកចំណូលបានខ្ពស់ជាងគេ?

នៅក្នុងរបាយការណ៍ចេញផ្សាយរបស់គេហទំព័រ Deloitte's Football Money League លើកទី ២៣ គម្លាតចំណូលរវាងក្រុមលេខ ១ និងលេខ ២ មិនមានភាពខុសគ្នាឆ្ងាយប៉ុន្មានទេ ពោលគឺ ៨៣ លានអឺរ៉ូ ឬ ៧៣,៦ លានផោន។

ការកើនឡើងគួរឱ្យកត់សំគាល់របស់ Barca នៅក្នុងប្រាក់ចំណូលពីមួយឆ្នាំទៅមួយឆ្នាំគឺបានមកពីការលក់ទំនិញនិងអាជ្ញាប័ណ្ណផ្ទាល់ខ្លួន។

Dan Jones ដៃគូនៅក្នុងក្រុមអាជីវកម្មកីឡានៅ Deloitte បានអត្ថាធិប្បាយថា "Barca គឺជាឧទាហរណ៍ជាក់ស្តែងនៃក្លឹបមួយដែលសម្របខ្លួនទៅនឹងការផ្លាស់ប្តូររបស់លក្ខខណ្ឌទីផ្សារ កាត់បន្ថយការពឹងផ្អែកលើប្រាក់ចំណូលនៃប្រព័ន្ធផ្សព្វផ្សាយ ហើយផ្តោតលើការគ្រប់គ្រងរបស់ខ្លួនលើប្រាក់ចំណូលដែលកំពុងកើនឡើង" ។

Deloitte រំពឹងថា Barca នឹងនៅតែឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងតារាងចំណាត់ថ្នាក់នៅឆ្នាំក្រោយ ហើយក៏បានបញ្ជាក់ផងដែរក្រុមបាល់ទាត់នៃរដ្ឋកាតាឡាន់មួយនេះគឺស្ថិតនៅលើទិសដៅមួយដែលនឹងសម្រេចបាននូវមហិច្ឆតាដើម្បីក្លាយជាអ្នកទីមួយដែលអាចរកប្រាក់ចំណូលបានជាងមួយពាន់លានអឺរ៉ូនៅឆ្នាំខាងមុខ។

ប្រភពពី៖ BBC Sports
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: