បើគិតចាប់តាំងពីឆ្នាំ ២០០៣ មក Valverde គឺជាអ្នកចាត់ការដំបូងហើយដែលត្រូវបាន Barcelona បណ្តេញចេញពីតួនាទីនៅពាក់កណ្តាលរដូវកាលចាប់តាំងពីលោក Louis van Gaal ត្រូវបានបណ្តេញចេញកាលពីខែមករាឆ្នាំ ២០០៣ ។
បច្ចុប្បន្ន Barcelona កំពុងតែឈរកំពូលតារា La Liga ដោយនាំមុខក្រុមលេខពីរ Real Madrid ទោះបីមានមានពិន្ទុស្មើរគ្នាដោយឈ្នះចំនួនគ្រាប់បាល់ ប៉ុន្តែត្រូវបានធ្លាក់ចេញនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Spanish Super Cup នៅថ្ងៃព្រហស្បតិ៍បន្ទាប់ពីចាញ់ Atletico Madrid ៣-២ ។ យ៉ាងណាក៏ដោយ ពួកគេបានឆ្លងផុតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ហើយនឹងត្រូវប្រកួតជាមួយក្រុម Napoli ក្នុងវគ្គ ១៦ ក្រុមចុងក្រោយក្នុងខែកុម្ភៈ។
Valverde ជាអតីតគ្រូបង្វឹករបស់ក្រុម Athletic Bilbao និង Valencia ហើយលោកត្រូវតែងតាំងជាជាអ្នកចាត់ការក្រុម Barcelona ជំនួសលោក Luis Enrique ក្នុងឆ្នាំ ២០១៧ និងបានឈ្នះពានរង្វាន់លីគកំពូលៗ ក្នុងកំឡុងពេលដែលលោកចូលកាន់តំណែង។
លោក Quique Setien អាយុ ៦១ ឆ្នាំបានទទួលជោគជ័យនាពេលថ្មីៗនេះនៅ La Liga ដោយជួយសង្គ្រោះ Las Palmas ពីការកាត់ចេញពីលីគកំពូលនៅឆ្នាំ ២០១៥ មុននឹងជួយអោយក្រុម Real Betis បានចូលលេងក្រមខ័ណ្ឌបាល់ទាត់អឺរ៉ុបនៅឆ្នាំ ២០១៨ ។ គាត់ធ្លាប់ដឹកនាំ Betis យកឈ្នះ Barcelona, Real Madrid និង Atletico Madrid កាលពីរដូវកាលមុនប៉ុន្តែត្រូវបានបណ្តេញចេញនៅចុងរដូវកាល។
Barcelona ក៏បានទាក់ទងអតីតកីឡាករ Xavi និង Ronald Koeman ដើម្បីមកជំនួសតំណែង Valverde នៅក្នុងខែនេះដែរប៉ុន្តែពួកគេទាំងពីរបានបដិសេធនូវឱកាសនេះ។ បើតាមសេចក្ដីរាយការណ៍មួយចំនួនបានលើកឡើងថា Xavi ដែលបច្ចុប្បន្នជាអ្នកដឹកនាំក្រុម Al Sadd ត្រៀមខ្លួនទទួលការងារនេះនៅចុងបញ្ចប់នៃរដូវកាលប៉ុន្តែក្រុមជើងឯកអេស្ប៉ាញមិនអាចរង់ចាំបាន និងត្រូវការតែងតាំងអ្នកចាត់ការក្រុមថ្មីជាបន្ទាន់។
ស្ថិតិនៃការដឹកនាំរបស់ Valverde ចាប់តាំងពីចូលដឹកនាំក្រុម Barcelona កាលពីខែឧសភា ២០១៧៖
ប្រភពពី៖ Sky Sports
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: