Steven Gerrard ថាខ្លួនជាអ្នកគាំទ្រលេខ ១ របស់ Messi - 365 Cambo News

ព័ត៌មានថ្មីៗ

Monday, January 13, 2020

Steven Gerrard ថាខ្លួនជាអ្នកគាំទ្រលេខ ១ របស់ Messi

នៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗរបស់វីរៈបុរស់ហង្សក្រហម Liverpool និងជាគ្រូបង្វឹកបច្ចុប្បន្នរបស់ក្លឹប Rangers លោក Steven Gerrard បានប្រកាសថាខ្លួនគាត់ជាអ្នកគាំទ្រលេខមួយរបស់ Lionel Messi ។


Gerrard បាននិយាយថា “ប្រាកដណាស់ខ្ញុំជាអ្នកគាំទ្រលេខ ១ របស់ Messi ខ្ញុំស្រលាញ់គាត់។ ស្ថិតិដ៏ល្អនៅក្នុងហ្គេមរបស់គាត់គឺទាក់ទងនឹងការបញ្ជូនបាល់អោយមិត្តរួមក្រុមនិងការសម្រេចគោលដៅ។ ខ្ញុំប្រាកដណាស់ជាអ្នកគាំទ្រ Messi ម្នាក់នៅក្នុងចំណោមអ្នកផ្សេងៗទៀត”។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺកូនប្រុសរបស់ Steven Gerrard ឈ្មោះ Lio ដែលប្រហែលជាត្រូវបានគេដាក់ឈ្មោះតាមវីរៈបុរស់អាហ្សង់ទីន Lionel Messi ហើយយើងក៏ដឹងច្បាស់ថាគាត់ជាអ្នកគាំទ្រ Messi យ៉ាងស្មោះស្ម័គ្រ។ Steven Gerrard បានថតរូបជាមួយកូនប្រុសរបស់គេនៅខែមិថុនាហើយ Lio បានពាក់អាវក្រៅទឹកដីរបស់ Messi សម្រាប់រដូវកាល ២០១៩/២០ ផងដែរ។

Steven Gerrard បានចារឈ្មោះរបស់ខ្លួននៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ និងជាវីរបុរសរបស់ Liverpool ។ ខ្សែបម្រើរូបនេះបានបង្ហាញខ្លួនបានជាង ៧០០ ប្រកួតសម្រាប់ហង្សក្រហមពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៥ និងឈ្នះពានរង្វាន់ Champions League កាលពីឆ្នាំ ២០០៥ ។

ប្រភពពី៖ TRIBUNA
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: