ខ្សែប្រយុទ្ធ Luis Suarez របស់ក្រុម Barcelona នឹងត្រូវអវត្តមានរយៈពេល ៤ ខែ - 365 Cambo News

ព័ត៌មានថ្មីៗ

Monday, January 13, 2020

ខ្សែប្រយុទ្ធ Luis Suarez របស់ក្រុម Barcelona នឹងត្រូវអវត្តមានរយៈពេល ៤ ខែ

ខ្សែប្រយុទ្ធ Luis Suarez របស់ក្រុម Barcelona នឹងអវត្តមានរយៈពេល ៤ ខែបន្ទាប់ពីការវះកាត់របួសជង្គង់កាលពីថ្ងៃអាទិត្យ។ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានរងរបួសសរសៃពួរជង្គង់ផ្នែកខាងស្តាំរបស់គាត់និងត្រូវបានធ្វើការវះកាត់ដោយវេជ្ជបណ្ឌិតជនជាតិអេស្បាញលោក Ramon Cugat ។


Suarez បានលេខពេញម៉ោងក្នុងការប្រកួតដែល Barcelona ត្រូវបានក្រុម Atletico Madrid បំបាក់ ៣-២ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super Cup នៅប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីថ្ងៃសុក្រ។

ក្នុងរដូវកាលនេះ Suarez លេខបានសរុប ២៣ ប្រកួត និងរកគ្រាប់បាល់បាន ១៤ គ្រាប់ ដែល ១១ គ្រាប់រកបាននៅក្របខ័ណ្ឌ La Liga និង ៣ គ្រាប់ទៀតរកបាននៅក្របខ័ណ្ឌ Champion League៕ ម្យ៉ាងទៀតគេគឺជាអ្នកបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ិតបញ្ចូលទី (Assist) បានច្រើនជាងគេនៅក្របខ័ណ្ឌ La Liga ផងដែរនៅរដូវកាល ២០១៩/២០២០ នេះ ដែលមានសរុប ៧ ដង។

ប្រភពពី៖ BBC
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: