ហង្សក្រហម Liverpool បានបង្កើតកំណត់ថ្មីជាមួយនឹងការចាប់ផ្តើមរដូវកាលល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អឺរ៉ុប - 365 Cambo News

ព័ត៌មានថ្មីៗ

Monday, January 13, 2020

ហង្សក្រហម Liverpool បានបង្កើតកំណត់ថ្មីជាមួយនឹងការចាប់ផ្តើមរដូវកាលល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អឺរ៉ុប

ក្រុមកំពូលតារាងហង្សក្រហម Liverpool បានបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយសម្រាប់ការចាប់ផ្តើមរដូវការលដ៏ល្អបំផុតនៃលីគកំពូលអង់គ្លេសក្នុងប្រវត្តិសាស្ត្រលីគកំពូលទាំង ៥ របស់អឺរ៉ុបជាមួយនឹងជ័យជម្នះកាលពីថ្ងៃសៅរ៍ទៅលើក្លិប Tottenham Hotspur។


ក្រុមរបស់លោក Jurgen Klopp មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេនូវគ្រប់ការប្រកួតក្នុងលីគរដូវកាលនេះ ហើយក៏កំពុងតែត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រងតំណែងជើងឯក Premier League ហើយជ័យជម្នះ ១-០ កាលពីថ្ងៃសៅរ៍ទៅលើក្រុមមាន់ខ្នាយមាស Tottenham Hotspur បានធ្វើឱ្យអោយពួកគេស្ថិតនៅកំពូលតារាង និងមានដល់ទៅ ៦១ ពិន្ទុពីការប្រកួត ២១ លើកនៅរដូវកាលនេះ។ ពិន្ទុសរុបរបស់ហង្សក្រហមនាពេលនេះ ក៏បានបំបែកកំណត់ត្រាចាស់របស់ Manchester City ផងដែរ ដែលក្រុមរបស់លោក Pep Guardiola រកបានចំនួន ៥៩ ពិន្ទុ ក្នុងចំណោម ២១ ប្រកួតដូចគ្នាក្នុងរដូវកាល ២០១៧/១៨ ។

អ្នកចាត់ការទូទៅរបស់ក្រុម Liverpool លោក Klopp បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា៖ “ខ្ញុំពិតជាបានព្យាយាមឆ្លើយតបយ៉ាងត្រឹមត្រូវនៅពេលដែលមានគេប្រាប់ខ្ញុំអំពីកំណត់ត្រានេះប៉ុន្តែខ្ញុំមិនមានអារម្មណ៍អ្វីឡើយ។ ខ្ញុំមិនដឹងថាមានអ្វីខុសជាមួយខ្ញុំទេ! ប៉ុន្តែកំណត់ត្រានេះពិតជាអស្ចារ្យណាស់ វាពិតជាពិសេសណាស់។ នៅពេលខ្ញុំវិភាគបន្ទាប់ពីការប្រកួតខ្ញុំបានប្រាប់កីឡាករទាំងអស់នូវអ្វីដែលយើងអាចនិងគួរតែធ្វើបានល្អជាងនេះព្រោះជាការពិតខ្ញុំដឹងថាប្រសិនបើវាងាយស្រួលក្នុងការមានជ័យជម្នះជាប់ៗគ្នាបែបនេះ នោះក្រុមផ្សេងៗក៏អាចនឹងធ្វើវាបានដូចគ្នា។ យើងមិនបានគិតអំពីវាមួយវិនាទីមុននិងក្រោយការប្រកួតនោះទេ ហើយគួរតែមាននរណាម្នាក់បានរំលឹកខ្ញុំអំពីវា។ ប្រសិនបើវាស្ថិតនៅបែបនេះខ្ញុំអាចគិតអំពីវាក្នុងរយៈពេល ៥ ឆ្នាំទៀត។”

Liverpool បានក្លាយជាក្រុមមួយក្នុងចំណោមក្រុមផ្សេងទៀតដែលមិនទាន់ស្គាល់ចាញ់មួយឆ្នាំនៅក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងជ័យជម្នះលើក្រុម Sheffield United កាលពីថ្ងៃទី ២ ខែមករា ហើយជ័យជម្នះនៅទៅលើក្លិប Spurs បានធ្វើឱ្យពួកគេមិនដែលចាញ់នៅក្នុងការប្រកួតកំពូលរហូតដល់ទៅ ៣៨ ប្រកួតដែលស្មើនឹងរយៈពេលនៃរដូវកាលនៃក្របខ័ណ្ឌ Premier League ទាំងមូលហើយហង្សក្រហមនៅតែបន្តដំណើរឆ្ពោះទៅរកភាពមិនដែលចាញ់របស់ខ្លួនបន្តទៀត។

ប្រភពពី៖ Sky Sports
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: