រូបថតពិតៗបង្ហាញពីស្មាតហ្វូនថ្មីរបស់ Samsung ដែលមានឈ្មោះថា Galaxy S20 - 365 Cambo News

ព័ត៌មានថ្មីៗ

Monday, January 13, 2020

រូបថតពិតៗបង្ហាញពីស្មាតហ្វូនថ្មីរបស់ Samsung ដែលមានឈ្មោះថា Galaxy S20

បើតាមរូបភាពបែកធ្លាយតាមប្រព័ន្ធអ៊ីនធឺណែតបានបង្ហាញច្បាស់ៗថា Samsung ជំនាន់ នឹងមិនមានឈ្មោះថា Samsung Galaxy S11 ទេ តែផ្ទុយទៅវិញ Samsung កំពុងដើរឆ្ពោះទៅរកឈ្មោះថ្មីគឺ Samsung S20 ។ ពាក្យចចាមអារាមត្រូវបានរាយការណ៏អំពីការផ្លាស់ប្តូរម៉ាកនៅក្នុងពេលថ្មីៗនេះហើយ XDA Developers បានបោះពុម្ភផ្សាយរូបភាពពិតនៃទូរស័ព្ទ Galaxy S20 Plus ជាលើកដំបូង។


តាមរយៈរូបភាពនៅលើអេក្រង់របស់ទូរស័ព្ទបង្ហាញយ៉ាងច្បាស់ៗអំពីឈ្មោះថ្មីរបស់ទួស័ព្ទ Samsung ត្រកូល S ដែលប្រហែលជាក្រុមហ៊ុន Samsung កំពុងដាក់ឈ្មោះតាមឆ្នាំនៃទស្សវត្សថ្មី ឆ្នាំ២០២០ ហើយយើងក៏បានមើលឃើញថាផ្នែកខាងមុខនៃឧបករណ៍នេះមានចំនុចកាត់កណ្តាលប្រហាក់ប្រហែលនឹងកាមេរ៉ាថតរូប selfie របស់ទូរស័ព្ទ Galaxy Note 10 ដែរ។

ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញឧបករណ៍ត្រកូល Galaxy S20 នេះនៅក្នុងព្រឹត្តិការណ៍ Unpacked របស់ខ្លួននៅថ្ងៃទី ១១ ខែកុម្ភះ ដែលមានប្រភេទទំហំអេក្រង់ច្រើនប្រភេទខុសៗគ្នា និងម៉ូដែលមួយចំនួនដែលមានភ្ជាប់ប្រព័ន្ធ 5G ។ ទូរស័ព្ទដែលអាចបត់បានដែលជាផលិតផលថ្មីមួយទៀតរបស់ក្រុមហ៊ុន Samsung ដែលគេស្គាល់ថាអាចជា Galaxy Bloom ប្រហែលជានឹងត្រូវបានបង្ហាញខ្លួននៅខែក្រោយផងដែរ

ប្រភពពី៖ The Verge
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: