Aguero យកឈ្នះ Henry ក្លាយជាកីឡាករបរទេសដែលរកគ្រាប់បាល់បានច្រើនជាងគេនៅ Premier League - 365 Cambo News

ព័ត៌មានថ្មីៗ

Monday, January 13, 2020

Aguero យកឈ្នះ Henry ក្លាយជាកីឡាករបរទេសដែលរកគ្រាប់បាល់បានច្រើនជាងគេនៅ Premier League

ខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City បានក្លាយជាវីរៈបុរស់បន្ទាប់ពីបង្កើតកំណត់ត្រាថ្មីក្លាយជាកីឡាករបរទេសដែលរកគ្រាប់បាល់បានច្រើនជាងគេនៅក្របខ័ណ្ឌ Premier League បន្ទាប់ពីរូបគេស៊ុតបញ្ចូលទីបីគ្រាប់ (គ្រាប់បាល់ Hat-trick) និងជួយអោយក្រុមមេឃខៀវយកឈ្នះលើ Aston Villa ៦ ទល់នឹង ១ ។


គ្រាប់បាល់ Hat-trick របស់គេបានបំបែកកំណត់ត្រារបស់កីឡាករ Thierry Henry ដែលរកបាន ១៧៥ គ្រាប់ហើយក៏បំបែកកំណត់ត្រា Hat-trick របស់ Alan Shearer ជាមួយនឹងការធ្វើបាន Hat-trick លើកទី ១២ របស់គេផងដែរ។ Sergio Aguero រកបាន ១៧៧ គ្រាប់ក្នុងការចំនោម ២៥៥ ប្រកួតនៃលីគកំពូលអង់គ្លេស រីឯ Henry រកបាន ១៧៥ គ្រាប់ក្នុងចំនោម ២៥៨ ប្រកួតពេលរូបគេលេងអោយក្រុមកាំភ្លើងធំ Arsenal ។

ប្រភពពី៖ Sky Sports
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: