Barcelona ផ្តល់កុងត្រារយៈពេល ២ ឆ្នាំកន្លះដើម្បីនាំយក Xavi មកជំនួសតំណែង Valverde - 365 Cambo News

ព័ត៌មានថ្មីៗ

Saturday, January 11, 2020

Barcelona ផ្តល់កុងត្រារយៈពេល ២ ឆ្នាំកន្លះដើម្បីនាំយក Xavi មកជំនួសតំណែង Valverde

បើតាមសារព័ត៍មាន AS បានអោយដឹងថា Barcelona បានផ្តល់កុងត្រារយៈពេល ២ ឆ្នាំកន្លះដល់វីរៈបុរស់របស់ក្លឹបលោក Xavi Hernandez ដើម្បីមកជំនួសតំណែងរបស់អ្នកចាត់ការបច្ចុប្បន្នគឺលោក Valverde ដែលកំពុងតែស្ថិតក្រោមសំពាធនៃការបណ្ដេញចេញក្រោយបរាជ័យក្រោមថ្វីជើងរបស់ Atletico Madrid ក្នុងជំនួប Spanish Super Cup ។

ប្រធានផ្នែកកីឡាលោក Eric Abidal និង CEO លោក Oscar Grau ត្រូវបានគេរាយការណ៏បានជួបប្រជុំជាមួយនឹងវីរៈបុរស់របស់ក្លឹបលោក Xavi Hernandez រយៈពេល ២ ម៉ោងដើម្បីពិភាក្សារអំពីរលទ្ធភាពនៃការផ្តល់កិច្ចសន្យារអោយ Xavi មកដឹកនាំក្រុមជំនួយអ្នកចាត់ការបច្ចុប្បន្ន។ Xavi មានភាគរយខ្ពស់ជាង Ronald Koeman, Roberto Martinez និង Thierry Henry  ប្រសិនបើត្រូវបានបញ្ឈប់ពីតួនាទីមែននោះ។
យ៉ាងណាក៏ដោយអ្នកតំណាងក្លឹប Al Sadd បានបញ្ជាក់ថា Barcelona មិនទាន់បានទាក់ទងជាផ្លូវការទៅកាន់ក្លឹបនោះទេ ហើយក៏មិនគិតថា Xavi នឹងចាកចេញពីក្លឹបភ្លាមៗនោះដែរ។
ប្រសិនបើ Xavi ពិតជាទៅដឹកនាំក្រុម Barcelona មែន នោះគេនឹងដើរតាមគន្លងរបស់លោក Pep Guardiola និង Luiz Enrique ដែលសុទ្ធតែជាអតីតកីឡាកររបស់ក្លឹបយក្សមួយនេះ ហើយក្នុងអំឡុងពេលដែលពួកគេដឹកនាំក្រុម Barcelona ពួកគេបាននាំភាពជោគជ័យអោយ Barcelona ច្រើនមែនទែន ជាពិសេសគឺលោក Pep Guardiola តែម្តង។ តើ Xavi អាចនឹងជោគជ័យដូច Pep Guardiola និង Luiz Enrique ដែរឬទេប្រសិនបើគេទៅដឹកនាំក្រុមអ្នកមានបុណ្យមែននោះ?

ប្រភព៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: