Harry Kane នឹងត្រូវអវត្តមានរហូតដល់ខែមេសាដោយសាររបួសសរសៃពួរ - 365 Cambo News

ព័ត៌មានថ្មីៗ

Friday, January 10, 2020

Harry Kane នឹងត្រូវអវត្តមានរហូតដល់ខែមេសាដោយសាររបួសសរសៃពួរ

តាមរយៈសេចក្តីថ្លែងការណ៍របស់ក្លឹប Tottenham Hotspurs បានសរសេរកាលពីថ្ងៃព្រហស្បត៏ថា "បន្ទាប់ពីការពិនិត្យយ៉ាង យកចិត្តទុកដាក់របស់បុគ្គលិកពេទ្យរបស់យើងកាលពីសប្តាហ៍មុនយើងអាចបញ្ជាក់បានថា Harry Kane នឹងទទួលការវះកាត់ដើម្បីព្យាបាល របួសសរសៃពួរភ្លៅខាងឆ្វេងរបស់គាត់"។

"ខ្សែប្រយុទ្ធរូបនេះបានរងរបួសអំឡុងពេលប្រកួតក្របខ័ណ្ឌ Premier League របស់យើងទល់នឹង Southamptonកាលពីសប្តាហ៍មុនហើយអ្នកជំនាញវេជ្ជសាស្រ្តបានណែនាំឱ្យធ្វើការវះកាត់បន្ទាប់ពីបានពិនិត្យបន្ថែមទៀត អំពីរបួសរបស់គេ។ការសម្រេចចិត្តធ្វើការវះកាត់នេះនឹងមានផលប៉ះពាល់ដល់ការប្រកួតរបស់ ប្រធានក្រុមជម្រើសជាតិអង់គ្លេសនោះឡើយហើយរូបគេរំពឹងថានឹងវិលត្រឡប់ទៅហ្វឹកហាត់វិញនៅខែមេសា"។
 

អវត្តមានរយៈពេលវែងរបស់កីឡាករវ័យ ២៦ ឆ្នាំរូបនេះអាចជះឥទ្ធិពលដល់ សកម្មភាព របស់ Spurs នៅក្នុងទីផ្សារដោះដូរកីឡាករដោយលោក Mourinho បានសារភាពថាវាឆាប់ពេកហើយសម្រាប់ខ្សែប្រយុទ្ធវ័យ ១៧ ឆ្នាំ Troy Parrott ដើម្បីបំពេញជំនួសតួនាទីរបស់ Kane ។ លោក Mourinho ក៏បាននិយាយដែរថា "ខ្ញុំគិតថាមិនមានអ្នកអាចជំនួសគាត់បានទេ។ ប៉ុន្តែយើងត្រូវព្យាយាមរកដំណោះស្រាយជាមួយនឹងកីឡាករដែលយើងមាន។ ខ្ញុំមកដើម្បីធ្វើការជាមួយកីឡាករដែលយើងមានស្រាប់"។
 

ក្រៅពី Harry Kane លោក Jose Mourinho ក៏ត្រូវបាត់បង់កីឡាករសំខាន់ៗផ្សេងទៀតដោយសាររបួសផងដែរ ដូចជា Hugo Lloris, Danny Rose, Ben Davies, Tanguy Ndombele និង Moussa Sissoko ។



ប្រភព៖ Sky Sports
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: