លោក Jurgen Klopp ជឿជាក់ថាកីឡាករសញ្ជាតិបារាំងរូបនេះនឹងអាចជួយពង្រឹងក្រុមរបស់លោកនៅតំបន់ប្រយុទ្ធបន្ថែមទៀតជាមួយនឹងវត្តមានរបស់
Sadio Mane, Mohamed Salah និង Roberto Firmino ។
Ousmane Dembele ចូលរួមជាមួយក្លឹប Barcelona
ពី Borussia Dortmund ក្នុងតម្លៃខ្លួនដំបូង
១០៥លានអ៊ឺរ៉ូ ជាមួយនឹងប្រាក់បន្ថែម ៤០លានអ៊ឺរ៉ូ ក្នុងខែសីហា ២០១៧។ ប៉ុន្តែចាប់តាំងពីផ្លាស់មកកាន់ក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ
រូបគេហាក់មិនសូវកាក់កបនោះទេ ដោយភាគច្រើនកីឡាករជម្រើសជាតិបារាំងរូបនេះទទួលការញ៉ាំញីដោយបញ្ហារបួស។
Dembele លេងបាន ៧៩ ប្រកួត រកបាន ១៩ គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម
១៧ ដង។
Dembele បានចុះកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២២ តែរូបគេទំនងនឹងមិនអាចនៅជាមួយ
Barcelona រហូតដល់ចប់កុងត្រានេះទេ ហើយរូបគេអាចនឹងត្រូវចាកចេញប្រសិនបើក្លឺបឈានទៅដល់កិច្ចព្រមព្រៀងមួយជាមួយ
Liverpool ។
ប្រភព៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: