Galaxy Fold 2 ត្រូវបានអោយឈ្មោះថា Galaxy Bloom - 365 Cambo News

ព័ត៌មានថ្មីៗ

Friday, January 10, 2020

Galaxy Fold 2 ត្រូវបានអោយឈ្មោះថា Galaxy Bloom


មានពាក្យចចាមអារាមជាយូរមកហើយដែលថាក្រុមហ៊ុន Samsung បាននឹងកំពុងអភិវឌ្ឍស្មាតហ្វូនសេរីថ្មីដែលអាចបត់បានរបស់ខ្លួនដែលស្ថិតនៅក្រោមឈ្មោះកូដថា “ Bloom” ។ ក្រុមហ៊ុន Samsung ត្រូវបានរាយការណ៍ថាបានបង្ហាញឈ្មោះថ្មីសម្រាប់ស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួននៅក្នុងការប្រជុំសម្ងាត់ CES មួយជាមួយដៃគូសំខាន់ៗរបស់ពួកគេ។ ការប្រជុំសម្ងាត់នោះក៏បាននិយាយអំពីការសម្រេចចិត្តក្នុងការប្រើឈ្មោះទូរស័ព្ទ Galaxy S20 ជំនួសអោយឈ្មោះដែលមនុស្សជាច្រើនបានហៅថាទូរស័ព្ទ Galaxy S11 ។



យោងតាមរបាយការណ៍មួយចេញពីប្រទេសកូរ៉េខាងត្បូង នាយកផ្នែកទូរស័ព្ទចល័តរបស់ Samsung បាននិយាយអំពីផលិតផលថ្មីរបស់ខ្លួនដែលនឹងមកដល់នាពេលខាងមុខនៅឯការប្រជុំផ្តាច់មុខ CES។ ម៉ាស៊ីនបកប្រែអត្ថបទបានបង្ហាញថាក្រុមហ៊ុន Samsung នឹងហៅទូរស័ព្ទស្មាតហ្វូនថ្មីដែលអាចបត់បានរបស់ខ្លួនថា Galaxy Bloom ។ របាយការណ៏នេះក៏បានបង្ហាញយ៉ាងច្បាស់ៗអំពីរូបភាពរបស់ស្មាតហ្វូនថ្មីនេះជាមួយនឹងឈ្មោះថា Bloom នៅលើរូបភាពនោះដែរ។

នៅក្នុងកិច្ចប្រជុំនោះផងដែរ Samsung បានបញ្ជាក់ថាទូរស័ព្ទ Galaxy S11 នឹងត្រូវបានបង្ហាញខ្លួនជាទូរស័ព្ទ Galaxy S20 វិញក្នុងគោលបំណងដើម្បីចាប់ផ្ដើមជាមួយនឹងទសវត្សថ្មី និងជាយុទ្ធសាស្ត្រទីផ្សារថ្មីសម្រាប់ផលិតផលរបស់ខ្លួន។ ម៉ូដែលស្មាតហ្វូនស៊េរីថ្មីនឹងត្រូវបានដាក់បង្ហាញជា Galaxy S20, Galaxy S20 + និង Galaxy S20 Ultra

Galaxy S20 និង Galaxy Bloom ត្រូវបានអោយដឹងថាមានសមត្ថភាពថតវីដេអូបានកម្រិត 8K ហើយក្រុមហ៊ុន Samsung ក៏កំពុងធ្វើការជាមួយ Google ក្នុងការនាំយកវីដេអូ 8K ទៅក្នុងគេហទំព័រកំសាន្ត YouTube ផងដែរ។

ប្រសិនបើរឿងរាវទាំងនេះជាការពិត ផលិតផលទាំងពីរនេះនឹងត្រូវបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ Unpacked នៅថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២០ ។

ប្រភព៖ Google News
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: