Pique រងរបួសជង្គង់ធ្ងន់ធ្ងរអាចឈានដល់ការបញ្ចប់អាជីពទាំងស្រុង - 365 Cambo News

ព័ត៌មានថ្មីៗ

Sunday, November 22, 2020

Pique រងរបួសជង្គង់ធ្ងន់ធ្ងរអាចឈានដល់ការបញ្ចប់អាជីពទាំងស្រុង

Barcelona បានប្រកាសនៅថ្ងៃអាទិត្យថា Gerard Pique បានរងនូវការប៉ះទង្គិចធ្ងន់ធ្ងរកម្រិតទី ៣ នៃ សរសៃជង្គង់ខាងស្ដាំដែលប៉ះពាល់ដល់សរសៃ ACL របស់គាត់។

ការព្រួយបារម្ភធំ បំផុតរបស់ Barca ត្រូវបានបញ្ជាក់ដោយក្រុមគ្រូពេទ្យរបស់ក្លឹបគឺ Gerard Pique នឹងត្រូវសម្រាកជា ជាច្រើនខែដើម្បីព្យាបាល ។ ខ្សែការពារកណ្តាលរូបនេះមានបញ្ហារបួសជង្គង់ធ្ងន់ធ្ងរដែលធ្វើឱ្យប៉ះដល់ស្មារតីរបស់គាត់អាចឈានដល់ដំណាក់កាលចុងក្រោយនៃនៃការបញ្ចប់អាជីពរបស់គាត់។


សញ្ញាប្រកាសអាសន្នដំបូងបានចេញមកក្នុងកំឡុងពេលប្រកួតរវាងក្រុម Atletico Madrid និង Barcelona ។ Correa បានដួលលើ Pique ដោយអចេតនា ហើយខ្សែការពារកណ្តាលរូបនេះបាន ដេកនៅលើទីលានដោយមានរោគសញ្ញាឈឺចាប់ខ្លាំងសម្រាប់ជង្គង់ខាងស្ដាំរបស់គាត់។

ក្លឹបមិនបានប្រកាសថាគាត់នឹងត្រូវសម្រាកយូរប៉ុណ្ណានោះទេប៉ុន្តែ Barcelona បានប្រកាសដំណឹងពីការរងរបួសធ្ងន់ធ្ងរនៅថ្ងៃអាទិត្យនេះ។ គ្រូពេទ្យគ្រាន់តែនិយាយថាពេលវេលាអវត្តមានរបស់គាត់នឹងអាស្រ័យលើការជាសះស្បើយរបស់គាត់។ របួសជង្គង់ របស់ Pique មានការទង្គិចទៅលើសរសៃ ACL ធ្ថន់ធ្ងរដែលអាចធ្វើ ឱ្យគាត់ នឹងត្រូវអវត្តមានពីទីលានរយ:ពេលយូរ រឺអាចបញ្ចប់អាជីពក៏ថាបាន ។


វាជារបួសដ៏ធំលើកដំបូងរបស់កីឡាករបាល់ទាត់ក្នុងអាជីពរបស់គាត់ហើយគាត់អាចនឹងអវត្តមានពី ៤ ទៅ ៦ ខែហើយពេលនេះ Ronald Koeman នឹងត្រូវសំរេចថាតើគាត់សំរេចចិត្តដាក់ Araujo ឱ្យលេងជំនួស ឬថាតើគាត់រើសយកការផ្លាស់ប្តូរ De Jong ឱ្យទៅការពារវិញ។ បើ Umtiti អាចជាសះស្បើយរហ័សគាត់អាចនឹងដាក់គាត់លេងជំនួសតំណែង Pique តែវាពិតជាពិបាកព្រោះថាមិនទាន់មានតម្រុយពីគ្រូពេទ្យថាគាត់អាចត្រលប់ទៅហ្វឹកហាត់បានឡើងវិញនោះទេ។

ប្រភពពី៖ Be Soccer
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: