ក្រោយយកឈ្នះក្រុម Osasuna ក្នុងលទ្ធផលបួនទល់សូន្យ កាលពីយប់ថ្ងៃអាទិត្យ Barcelona បានរំកិលចំណាត់ថ្នាក់មកលេខ ៧ វិញក្នុងតារាងចំណាត់ថ្នាក់ Laliga ។ តារាឆ្នើមរបស់ Barca គឺ Lionel Messi ក៏បានរួមចំណែកជួយក្រុមសម្រាប់ជ័យជំនះនោះដែរ ពោលគឺបានស៊ុតបញ្ចូលទីគ្រាប់ទីបួនយ៉ាងអស្ចារ្យ ដោយប្រើជើងឆ្វេងដ៏ប៉ិនប្រសប់របស់គាត់បំប៉ោងសំណាញ់ទីរបស់គូរប្រកួតនៅនាទី ៧៣ នៃតង់ទី២។
ក្រោយជ័យជំនះមានរឿងខកចិត្តមួយសម្រាប់ Barcelona នោះគឺក្លឹបត្រូវបានសហព័ន្ធបាល់ទាត់ Laliga ពិន័យជាប្រាក់៣០០០ ផោន ( ២៧០០ ដុល្លា ) ជាសំណងដែលក្លឹបបានល្មើស ដែលបានកើតឡើងកំឡុងការប្រកួតយប់មិញនោះគឺLionel Messi បានដោះអាវក្រុម Barcelona ចេញរួចបង្ហាញអាវរបស់ក្រុម Newell's Old Boys លេខ ១០ ដែលការធ្វើបែបនេះគឺជាការគោរពដល់វិញាណខ័ន្ធរបស់វីរបុរសរបស់អាហ្សង់ទី គឺ លោក Diego Maradona ដែលបានទទួលមរណភាពកាលពីថ្ងៃពុធដោយជំងឺគាំងបេះដូង។ការធ្វើបែបនេះគឺផ្ទុយទៅនឹងច្បាប់ដែលបានចែងរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញដែលមិនអនុញ្ញាតឱ្យកីឡាករដោះអាវបង្ហាញរូបសញ្ញា Logo ពាក្យស្លោក អក្សរកាត់ ឬរូបគំនូរជាដើមនៅកំឡុងពេលការប្រកួត។
គួរបញ្ជាក់ផងដែរថា Messi ធ្លាប់ជាកីឡាកររបស់ក្រុម ក្រុម Newell's Old Boys មុនពេលគាត់ផ្លាស់ទៅចូលរួមជាមួយ Barcelona នៅអាយុ ១៣ ឆ្នាំ។ ចំណែក Maradona ក៏ជាអតីតកីឡាកររបស់ Newell's Old Boys ក្នុងកំឡុងឆ្នាំ ១៩៩៣ ។

គួរបញ្ជាក់ផងដែរថា Messi ធ្លាប់ជាកីឡាកររបស់ក្រុម ក្រុម Newell's Old Boys មុនពេលគាត់ផ្លាស់ទៅចូលរួមជាមួយ Barcelona នៅអាយុ ១៣ ឆ្នាំ។ ចំណែក Maradona ក៏ជាអតីតកីឡាកររបស់ Newell's Old Boys ក្នុងកំឡុងឆ្នាំ ១៩៩៣ ។

លោក Ronald Koeman អ្នកចាត់ការទូទៅរបស់ក្រុម Barcelona បាននិយាយថា៖ វាគឺជាគ្រាប់បាល់ ដ៏អស្ចារ្យមួយ ដែល messi បានស៊ុតបាល់បញ្ចូលទី។បន្ទាប់មកគាត់បានបង្ហាញកាយវិការដែលគួរឱ្យគោរពសម្រាប់ការស្លាប់របស់ Diego Maradona ។ គាត់ពិតជាបានគិតពីអ្វីដែលគាត់នឹងធ្វើ សម្រាប់ខ្ញុំវាជាពេលវេលាដ៏អស្ចារ្យមួយដែលគាត់បានបង្ហាញការគោរពសម្រាប់វីរបុរសរបស់គាត់ និងគាត់នៅតែជាកីឡាករល្អបំផុតម្នាក់សម្រាប់ពួកយើងសម្រាប់គ្រប់ការប្រកួតទាំងអស់។
ប្រភពពី៖ Dialy Mail
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: