Ashley Young បានបដិសេធការបន្តកុងត្រារយៈពេល ១ ឆ្នាំជាមួយ Manchester United - 365 Cambo News

ព័ត៌មានថ្មីៗ

Thursday, January 9, 2020

Ashley Young បានបដិសេធការបន្តកុងត្រារយៈពេល ១ ឆ្នាំជាមួយ Manchester United


តាមរយៈសារព័ត៌មាន Sky របស់អ៊ីតាលីបានអោយដឹងថា Ashley Young បានច្រានចោលនូវការបន្តកុងត្រារយៈពេល ១ ឆ្នាំជាមួយក្លឹប Manchester United ហើយទំនងជានឹងចាកចេញពី Old Trafford អំឡុងខែនេះ។

កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករវ័យ ៣៤ ឆ្នាំរូបនេះនឹងផុតកំណត់នៅរដូវក្តៅនេះ ហើយក្រុមបិសាចក្រហមបានផ្តល់ការបន្តរយៈពេលមួយឆ្នាំដើម្បីកាបំបិទចំណាប់អារម្មណ៍ពីក្រុម Inter Milan ខណៈដែលលោក Antonio Conte កំពុងតែព្យាយាមពង្រឹងក្រុមរបស់លោកក្នុងការប្រជែងដណ្តើមពានរង្វាន់ Serie A យ៉ាងណាក៏ដោយ លោក Ole Gunnar Solskjaer ចង់រក្សាទុក Ashley Young ដែលជាកម្លាំងសំខាន់មួយសំរាប់ Manchester United ហើយរូបគេអាចលេងបានច្រើនមុខតំណែងផងដែរ។
លោក Conte នៅតែជាអ្នកគាំទ្រដ៏ធំរបស់ប្រធានក្រុម United រូបនេះ និងចង់ចុះហត្ថលេខាយករូបគេតាំងតែពីរដូវក្តៅឆ្នាំ ២០១៧ នៅពេលគាត់នៅដឹកនាំក្រុមតោខៀវ Chelsea ម្លេះ ​ហើយនៅពេលនេះលោក Conte អាចនឹងផ្តល់នូវកិច្ចសន្យារយៈពេល ១៨ ខែដើម្បីនាំយក Young មកចូលរួមក្រុមជាមួយលោកក្នុងទឹកដីប្រទេសអ៊ីតាលី។
Ashley Young បានផ្លាស់ទៅកីឡាដ្ឋាន Old Trafford ពី Aston Villa ក្នុងឆ្នាំ ២០១១ និងបានបង្ហាញខ្លួនឲ្យក្លិបចំនួន ២៦១ ដងគិតមកដល់ពេលបច្ចុប្បន្ននេះ។

ប្រភព៖ Sky Sports
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: