តារាឆ្នើម Lionel Messi របស់ Barcelona កំពុងតែប្រឈមមុខនឹងការសម្រេចចិត្តសម្រាប់អនាគតជាមួយក្លឹប ដែលនៅសល់តែកិច្ចសន្យាជាង ៦ ខែទៀតដែលទទួលបានប្រាក់ពលកម្ម ៥០០,០០០ ផោនក្នុងមួយសប្តាហ៍ជាមួយក្លឹបអ្នកមានបុណ្យ។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះដែលត្រូវបាន Manchester City ព្យាយាមបញ្ចុះបញ្ចូលឱ្យផ្ទេរទៅកាន់ក្រុម នៅរដូវក្តៅខាងមុខនេះ។ អតីតខ្សែការពាររបស់ក្រុម Man City Zabaleta មានការព្រួយបារម្ភពីទម្រង់លេងរបស់ Messi ហើយជឿជាក់ថាក្លឹបចាស់ដែលគាត់ធ្លាប់លេង នឹងសាកសមបំផុតសម្រាប់គាត់ក្នុងការផ្លាស់ប្តូរ។
វាជារឿងគួរឱ្យសោកស្តាយដែលបានឃើញគាត់នៅក្នុងស្ថានភាពបច្ចុប្បន្នរបស់គាត់។ ខ្ញុំមិនដែលគិតថាគាត់នឹងចុះកិច្ចសន្យាបន្តរបស់គាត់ជាមួយ Barcelona ទៀតទេ។
ក្រុមនេះលេងមិនបានល្អទេហើយវាហាក់ដូចជាពួកគេមិនរីករាយនឹងបាល់ទាត់របស់ពួកគេ។ យើងនឹងឃើញមានអ្វីកើតឡើងជាមួយ Messi នៅចុងបញ្ចប់នៃរដូវកាលនេះ។
លោក Emili Rousaud ប្រធានក្លឹបអ្នកមានបុណ្យ Barcelona បានបញ្ជាក់នៅដើមសប្តាហ៍នេះថា Messi នឹងត្រូវកាត់ប្រាក់ខែរបស់គាត់ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុដែប៉ះពាល់ពីការរាលដាល Covid 19 ។
ខ្សែប្រយុទ្ធរូបនេះរកបាន ៨ គ្រាប់សម្រាប់ការបង្ហាញខ្លួន ១៥ ប្រកួតនៅរដូវកាលនេះហើយទើបតែ ៣ គ្រាប់ប៉ុណ្ណោះសម្រាប់ការលេងនៅក្នុងលីគ Laliga។
Man City នឹងប្រឈមមុខនឹងការប្រកួតប្រជែងពីសំណាក់ក្រុមធំ ៗ ជាច្រើននៅអឺរ៉ុបរួមទាំង Paris Paris-Germain សម្រាប់ការចុះហត្ថលេខាយក Messi។ ជាមួយគ្នានេះដែរឪពុករបស់ខ្សែប្រយុទ្ធរូបនេះកាលពីពេលថ្មីៗនេះបានបដិសេធរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញដែលថាគាត់បានជួបជាមួយប្រធានក្លឹបរបស់ Paris ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរទៅរដ្ឋធានីបារាំង។
ទោះយ៉ាងណាលោក Zabaleta ជឿជាក់ថាទំនាក់ទំនងរបស់ Messi ជាមួយ Sergio Aguero និងអតីតគ្រូបង្វឹក Pep Guardiola អាចជាកត្តាចម្បងដែលអាយទាញចិត្ត Messi បាន ។
គាត់បានបន្ថែមទៀតថា“ Messi មានមិត្តជិតស្និទ្ធម្នាក់ នៅ City គឺ Sergio Aguero ហើយគាត់ធ្លាប់ធ្វើការជាមួយ Pep កាលគាត់ដឹកនាំ Barcelona ។
ប្រសិនបើ Messi សំរេចចិត្តចាកចេញពី Barcelona ហើយលេងនៅប្រទេសផ្សេងនោះប្រាកដណាស់ City គឺជាក្លឹបដែលគាត់អាចចូលរួមបាន។
ប្រភពី៖ All Football
ប្រែសម្រួសដោយ៖ 365 Cambo News
ប្រភពី៖ All Football
ប្រែសម្រួសដោយ៖ 365 Cambo News
No comments: